ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ១គ្រឿង ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំងស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះអ៉ិត សីហា អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាម៊ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោក ឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វាបានឲ្យដឹងថា កម្លាំងនគរបាលយើង បានបន្តសហការនិងកម្លាំងប៉ុស្ដិ៍ មូលដ្ឋានក្នុងការដាក់គោលដៅ ដើម្បីត្រួតពិនិត្យលើមធ្យោបាយផ្សេងៗ តាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ក៏ប្រទះឃើញជនសង្ស័យម្នាក់បើកម៉ូតូ ១គ្រឿង ដោយមានការសង្ស័យ ទើបឃាត់ដើម្បីត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀន ៤កញ្ចប់ ដែលជននេះបានរក្សាទុក ដកហូតម៉ូតូ១គ្រឿង ១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-១៧៧៩។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វា ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ

 

image1 image2


ចែករំលែក៖