ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីថៃ សុំទោសប្រជាជនសម្រាប់ការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធា នូវកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាតិ

ចែករំលែក៖

ទីក្រុងបាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation បានចុះផ្សាយថា លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបានបែកធ្លាយ ហើយលោកស្រី បានធានាចំពោះយោធាថៃ នូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។

លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕

ដោយ៖តារា


ចែករំលែក៖