ខេត្តព្រះវិហារៈ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ដដែលនេះ បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិស្ស និងលោកគ្រូ អ្នកគ្រូនៃ វិទ្យាល័យរវៀង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលសាលាបឋមសិក្សា ស្រែធ្នង់ ស្ថិតក្នុងភូមិស្រែធ្នង់ ឃុំ រមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។
ដោយពិនិត្យមើលឃើញនូវសេចក្តីត្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង ៦ បន្ទប់ កែលំអាគារចាស់ៗ និង ចាក់ផ្លូវបេតុងចូលសាលា។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើការសិក្សារបស់ក្មួយៗ ចៅៗ ដោយមិនអោយក្មួយៗ ចៅៗណាម្នាក់ខ្វះសាលារៀនសិក្សាឡើយ ៕