ភ្នំពេញ៖ ការចរាចរគ្រឿងញៀន ដែលជារឿងរសើបនិងបង្កគ្រោះថ្នាក់ដល់មនុស្សក្នុងសង្គម ព្រម
ទាំងជាចំណុច ដែលអាចបង្កើតឲ្យមាននូវបទល្មើសនោះ កម្លាំងនគរបាលខណ្ឌទួលគោក នៅ
តែបន្តប្រតិបត្តិការបង្ក្រាបរបស់ខ្លួនដូចភ្លៀងរលឹម ។
ប្រតិបត្តិការណ៍បង្កាបករណីចែក
ចាយគ្រឿងញៀននេះដែរ ធ្វើឡើងកាលពីវេលាម៉ោង១០និង៥០យប់ថ្ងៃទី
១៧ ខែកញ្ញា ឆ្នាំ២០១៦នាទីចំណុច
ផ្លូវរថភ្លើងប្លុករោងចក្រឆ្នាំង ក្រុម
ទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២
និងផ្លូវរថភ្លើង ក្រុមទី៥៤ភូមិ១៤
សង្កាត់បឹងកក់១ ខណ្ឌទួល គោក
រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលបានប្រាប់ភ្នាក់
ងារយើងឲ្យដឹងដែរថា កិច្ចខិតខំប្រឹង
ប្រែងបន្តបង្ក្រាបលើករណីនេះ គឺកំ
លាំងក្រុមល្បាតដែលបង្កាបង្រ្កាបបទ
ល្មើសផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកសហការ
ជាមួយផ្នែកយុត្តិធម៌និិងប៉ុស្តិ៍បឹងកក់
ទី១បានឃាត់ខ្លួនជនសង្ស័យជាក់
ស្តែងចំនួន០៣នាក់ ។
សមត្ថកិច្ចដដែលបន្តប្រាប់ឲ្យដឹងទៀតថា ក្រុមជនសង្ស័យដែលឃាត់
បានមានឈ្មោះ ទី១-ចំរើន ហៅ ស្មាញភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងរោងផ្លូវរថភ្លើង ក្រុមទី១០៦ ក្រុមទី២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ,
ទី២-ឈ្មោះនុត ម៉ាណែត ហៅណែត
ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើស
អេតចាយស្នាក់នៅក្នុងរោងផ្លូវរថភ្លើង
ក្រុមទី២៧ ភូមិ២៤សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៣-ឈ្មោះសឿង បញ្ញាហៅញ៉ាភេទប្រុសអាយុ២២ឆ្នាំ
មុខរបរជាងភ្លើង ស្នាក់់នៅផ្ទះជួល ផ្លូវ
រថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កា
ត់បឹងកក់ទី១ខណ្ឌទួលគោកចំណែក
វត្ថុតាងដែលដកហូតបាន រួមមាន៖
-ក្រាមពណ៌សថ្លាចំនួន២៤ថង់តូច
(សង្ស័យជាគ្រឿងញៀន)។
-ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក
TRUE ពណ៌ខ្មៅនិងម៉ាកNOKAI
ខ្មៅ)។ កូនពិលពណ៌ខ្មៅចំនួន០១គ្រឿង ។
យោងតាមមតិប្រជាពលរដ្ឋដែល
សុំមិនបញ្ចេញឈ្មោះក៍បានរៀបរាប់
ប្រាប់ថា ចំណុចប្លុករោងចក្រឆ្នាំងនិង
តាមបណ្តោយផ្លូវដែកដែលជាប់ព្រុំប្រ
ទល់រវាងសង្កាត់បឹងកក់១,បឹងកក់២
និងសង្កាត់ស្រះចក គឺថាការចរាចរ
ចែកចាយគ្រឿងញៀន គឺមិនចាញ់
តំបន់ត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដែរទេ តែក៍សូមសរ
សើរសមត្ថកិច្ចខណ្ឌទួលគោកផងដែរ
ដែលបន្តបង្ក្រាបដូចភ្លៀងរលឹមមិន
ដែលដាច់ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួម
និងវត្ថុតាងកំពុងតែឃាត់ខ្លួននៅអធិ
ការដ្ឋាននគរខណ្ឌទួលគោក ធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំ
ពេញចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា