ខេត្តរតនគិរី៖ ផ្នែករដ្ឋបាលព្រៃឈើបកែវ បានរឹបអូសឈើអារឡាំង៤ជ្រុង កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
បើតាមការបញ្ជក់ពីលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះថា ប្រភេទឈើលេខ១(សុក្រម)មានចំនួន១៦ដុំស្នើនឹង៤ម៣៨៤៧ ដែលជនមិនស្គាល់មុខបានចូលលួចកាប់ឈើ នៅក្នុងចំណុចភូមិព្រិល ឃុំបខាំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
លោកបានបន្តទៀតថា លោកនឹងស្រាវជ្រាវរកមុខអ្នកកាប់បំផ្លាញឈើនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បច្ចុប្បន្ន កំពុងរកមធ្យាបាយដឹកជញ្ជូនឈើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបកែវដើម្បីចាត់ការតាមនិតិវិធី ៕ វុទ្ធឦសាន