ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកនិងកូនប្រសារនាំគ្នាឡើងលើដំបូលផ្ទះតអង់តែនទូរទស្សន៍​ តែខុសបច្ចេកទេសត្រូវបានឆក់ឪពុកស្លាប់​ ឯកូនរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកក្មេក និងកូនប្រសារ២នាក់ បាននាំគ្នាឡើងតអង់តែនទូរទស្សន៍ លើដំបូលផ្ទះ តែខុសបច្ចេកទេស បណ្តាលអោយឆ្លងចរន្តខ្សែភ្លើង ឆក់ឪពុកក្មេកស្លាប់ រីឯកូនប្រសារងរបួសស្រាល ដែលហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងបុរីពិភពថ្មី នៅលើដំបូល ផ្ទះលេខ២៨A ផ្លវលេខ០១A ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ លី ម៉ារុង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ ។ ចំណែកកូនប្រសារ រងរបួសស្រាល មានឈ្មោះ ប៉ុន គ្រឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក អង្គការឯកជន ស្នាក់នៅផ្ទះកើតហេតុ ខាងលើដូចគ្នា។

តាមសម្តីប្រពន្ធ របស់ជនរងគ្រោះ ដែលរងរបួសស្រាល បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ឪពុកព្រមទាំងប្តីរបស់គាត់ បាននាំគ្នាឡើង ទៅលើដំបូលផ្ទះ ដើម្បីតអង់តែន ទូរទស្សន៍ ព្រោះអីទូរទស្សន៍របស់គាត់ មើលអត់ច្បាស់ ខណៈពេលដែល កំពុងតែតនោះ មិនដឹងជាយ៉ាងម៉េចនោះទេ ក៏ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលអោយឆក់ឪពុក របស់គាត់ដួលផ្ងារក្រោយ បែកក្បាល ហូរឈាមសន្លប់ ចំនែកប្តីរបស់គាត់ ឆក់ដែរ តែរងរបួសស្រាល ។

ប្រពន្ឋជនរងគ្រោះបានប្រាប់បន្តថា ភ្លាមៗនោះ រូបគាត់បានស្រែក អោយគេឯងជួយ ផ្ដល់ដំណឹងទៅសមត្ថកិច្ច និងរថយន្តសង្គ្រោះអោយមកដឹកឪពុក និងប្តី របស់គាត់ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកដង្កោ តែដោយសាររងរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ សង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ខណៈពេលទៅដល់ មន្ទីរពេទ្យ ជនរងគ្រោះជាឪពុក បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យមើលឃើញថា សពនេះពិតជាស្លាប់ ដោយសារ តែឆក់ខ្សែភ្លើង ពិតប្រាកដ រួចហើយក៏បានប្រគល់សព ទៅអោយក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះជនរងគ្រោះ ផ្ទាល់តែ ម្តង៕ ជីម ភារ៉ា ដង្កោ

img_6186 img_6185 img_6183 img_6179 img_6174


ចែករំលែក៖