ព័ត៌មានទាន់ហេតុការណ៍៖

ឲ្យសង្សារផ្ញើរូបថតស្រាត ពេលបានហើយ បែរជាគំរាមបង្ហោះតាមហ្វេសប៊ុក បើមិនបានលុយ៣០០ដុល្លារ ត្រូវប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគំរាមភាគីសង្សាររបស់ខ្លួន បង្ហោះរូបថតអាក្រាតកាយតាមហ្វេសប៊ុក បើសិនរូបគេមិនបានលុយ៣០០ដុល្លារនោះទេ ខណៈដែលយុវជនរូបនេះ បានប្រាប់សង្សាររបស់ខ្លួនឲ្យផ្ញើរូបថតស្រាតហើយនោះ ។

ជនសង្ស័យត្រូវចាប់ខ្លួន ខណៈដែលបានណាត់ជាមួយនារីជាសង្សានៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ កាន សុគន្ធា រិទ្ធ អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ រីឯជនរងគ្រោះមានឈ្មោះ វ.ណ.ន ភេទស្រី អាយុ១៧ឆ្នាំមុរបរសិស្សមានទីលំនៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាលដដែលបន្តថា អស់រយៈពេលជាយូរមកហើយដែលជនរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នា និងមានការរាប់អានគ្នាជាមិត្តភក្តិធម្មតា ។  លុះមកដល់ឆ្នាំ២០១៥ ក៏មានការស្រឡាញ់គ្នាជាសង្សារហូតបានដេករួមភេទជាមួយគ្នាច្រើនដងមកហើយ ។ ក្រោយមកក៏បែកបាក់គ្នារួចក៏ជានាគ្នាសារជានាវិញ ។

ប្រភពបន្តថា មានពេលមួយនោះ ជនសង្ស័យបានទៅលេងម្តាយដែលទៅធ្វើការនៅប្រទេសចិនហើយបានផ្ញើសារមកអោយជនរងគ្រោះថតរូបស្រាត ៨សន្លឹកផ្ញើតាមហ្វេសប៊ុកអោយខ្លួនវិញ ។ ជនរងគ្រោះក៏បានថតរូបផ្ញើទៅអោយជនសង្ស័យមែន ។ លុះមកដល់ប្រហែលពាក់កណ្តាលឆ្នាំ២០១៦ ជនសង្ស័យបានមកស្រុកខ្មែរវិញ បានផ្ញើសារគំរាមដល់ជនរងគ្រោះថា(ត្រូវរកលុយអោយបាន៤០០ដុល្លារ) បើមិនបានទេ ខ្លួននឹងផ្សាយរូបអាក្រាតតាមប្រពន្ធ័វេបសាយ Facebook ពីរូបអាសអាភាសអោយគេឯងឃើញ ។

ជនរងគ្រោះមានការភ័យខ្លាចបានដើរខ្ចីលុយមិត្តភក្ត័អោយជនសង្ស័យភ្លាម ។ បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦ជនសង្ស័យ
បានផ្ញើសារមកម្តងទៀត តាមទូរសព្ទ័លេខ ០១០.៥០៨១០០ ថា (ត្រូវរកលុយអោយបានចំនួន៣០០ដុល្លារ) បើមិនបានក្នុងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីខ្លួននឹងបង្ហោះរូបអាសអាភាសតាមវេបសាយ(facebook) ហើយ ។

ជនរងគ្រោះបានផ្ញើសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន តែជនសង្ស័យឆ្លើយថា ទៅដេកជាមួយអ្នកណាក៏ដោយអោយតែបានលុយ ។ ភ្លាមនោះ ជនរងគ្រោះមិនដឹងរកលុយឯណា
ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កំលាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅ
សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨
ខែឆ្នាំដដែលវេលាម៉ោង០៩ និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល នៅពេលជនសង្ស័យទៅយកលុយពីជនរងគ្រោះតាមការទាមទារពីជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមទារលុយពីជនរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរបស់ ជនរងគ្រោះប្រាកដមែនដោយលើកទី១បាន៣៥០ដុល្លារមិនចាំថ្ងៃខែ នៅផ្ទះសំណាក់៣៦២ ទល់មុខផ្សារតាខ្មៅថ្មី លើកទី២ ទារ៣០០ដុល្លា ដោយណាត់ជួបគ្នានៅសួនច្បារមាត់ទន្លេ មិនទាន់បានលុយផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

 

wz ds fd


ចែករំលែក៖