ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្ដTAKOMA បុកជញ្ជាំងរបងអង់តែងទួលគោកធ្លាយពីម្ខាងទៅម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដ TAKOMA មួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុកជញ្ជាំងរបងអង់តែនទួលគោកពេញទំហឹងធ្លាយពីម្ខាងទៅម្ខាងបណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកម្ចាស់រថយន្ដរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចគល់អង់តែទួលគោក តាមបណ្ដោយផ្លូវលេខ២៧៣ កែងនឹងផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកTAKOMA ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AD-3040 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោតផ្លូវលេខ២៧៣ទុសដៅពីកើតទៅលិច ក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកជញ្ជាំងរបងអង់តែងពេញទំហឹងតែម្ដងបណ្ដាលអោយបាក់ធ្លាយពីម្ខាងទៅម្ខាង ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុងរីឯម្ចាស់រថយន្ដរងរបួសស្រាល។

ប្រភពបានបន្តថា ក្រោយពីបង្កហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនម្ចាស់រថយន្ដផងដែរ ហើយបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ក ព្រមទាំងម្ចាស់រថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ព្រែកជ័យ

5 4 3 2 1


ចែករំលែក៖