ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរើសអាវុធអាកាយកទៅប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរើសអាវុធប្រភេទអាកាចំនួន០១ដើម ពីក្នុងព្រៃយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលដើម្បីរក្សាទុក ។

កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងព្រៃត្រង់ចំណុចដូននាគ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមសេចក្តីរាយការណ៏ពីសមត្តកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថា ប្រជាពលរដ្ឋាដែលបានយកអាវុធទៅប្រគល់ឲ្យសមត្ថកិច្ចខាងលើឈ្មោះ ហុី វុទ្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានខាងលើបន្តថា អាវុធដែលប្រជាពលរដ្ឋរើសយកទៅប្រគល់ឲ្យសមត្ថកិច្ចអាជ្ញាធរនោះ ម៉ាកអាកាស្វាយបត់ រលប់លេខ គ្មានបង់គ្មានគ្រាប់ មានគុណភា៣០ភាគរយ ។

ប្រភពដដែលបន្តទៀតថា វត្ថុតាងអាវុធអាកាដែលប្រជាលរដ្ឋរើសពីក្នុងព្រៃយកមកប្រគល់ឲ្យនោះ រក្សាទុកនៅអធិការនគរបាលស្រុកវាលវែង ហើយបើតាមគោលការរបស់ថ្នាក់លើត្រូវឧបត្ថមជូនគាត់ចំនួន៨មឺុនរៀល ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ហើយក៏អំពាវនាវតៗគ្នា ព្រោះនេះជាកតាមានសារៈសំខាន់ខាំងណាស់ក្នុងការស្វែងយល់បែបនេះ ទោសបីសមត្ថកិច្ចពុំទាន់បានប្រគល់ប្រាក់ឧបត្ថមជូនគាត់ពិតមែន ខណៈដែលគាត់មានតែម្នាក់ឯងតែមានពលរដ្ឋជាក្រោយៗទៀត សមត្ថកិច្ចនឹងជម្រាបជូនអញ្ជើញគាត់មកទទួលប្រាក់ឧបត្ថមនេះ ។

ប្រភពរំលឹកដែរថា អាវុធប្រភេទផ្សេងៗគ្នា ដែលប្រជាពលរដ្ឋយកមកប្រគល់ឲ្យ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមិនបានបើកបញ្ជីមើលអំពីចំនួនសរុបទេ តែក៏មិនក្រោមចំនួន២០ដើមនោះដែរ៕ បឹុម ពិន

 

2


ចែករំលែក៖