ព័ត៌មានទាន់ហេតុការណ៍៖

ទៅឃ្វាលសត្វក្របីដូចទៅឲ្យប្រុសព្រានចាប់រំលោភ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសល្មោភកាមម្នាក់ត្រូវកម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ចាប់ខ្លួនវាយខ្នោះនៅពេលបុរសល្មោភកាមរូបនេះ បានចាប់ក្មេងស្រីឃ្វាលសត្វក្របីនៅកន្លែងស្ងាត់ដាច់ស្រយាល ។

ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចកោះកោង ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ថា បុរសជាជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ បូរ សាធឿន អាយុ ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលអន្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពបន្តថាចំណែកជនរងគ្រោះឈ្មោះ ប សរ អាយុ ១០ឆ្នាំ ។

ប្រភពដដែលបន្តទៀតថា ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចឃើញថា ក្មេងស្រីជាជនរងគ្រោះបានទៅឃ្វាល(មើល) សត្វក្របី ជាមួយនឹងប្អូនស្រីម្នាក់ទៀត ដែលទើបតែអាយុ ៨ឆ្នាំ ត្រង់ចំណុចកើតហេតុ(កន្លែងស្ងាត់) ហើយឃើញបុរសសង្ស័យ(បូរ សាធឿន)ដើរតម្រង់មករកពួកនាងៗ គ្រានោះពួកគេបាននាំបងប្អូនរត់ តែត្រូវបានជននេះស្រែកហៅកុំឲ្យរត់ ទើបពួកគេឈប់រត់ហើយបុរសរូបនេះសួរពួកគេថា ពួកឯងឃើញមនុស្សប្រុស២នាក់ដើរកាត់ទីនេះទេ? ក្មេងៗឆ្លើយថា អត់ឃើញទេ ភ្លាមនោះជនរូបនេះបានធ្វើសកម្មភាពចាប់នាងរំលោភ ដោយចាប់នាងអោបមិនឲ្យរើ និងមិនឲ្យស្រែក រួចចាប់រំលោភ ប៉ុន្តែមិនសុីជម្រៅនោះទេ រួចរាល់ហើយនោះជនបង្កក៏បានដើរតម្រង់ទៅរកភូមិ ខណៈដែលប្អូនស្រីជនរងគ្រោះបានរត់មកប្រាប់ម្ដាយអំពីរឿងរ៉ាវ ហើយស្រ្តីជាម្ដាយបានរត់មករាយការណ៏ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ទើបកម្លាំងសហការគ្នាចុះស្រាវជ្រាវរកចាប់ខ្លួនបានភ្លាមៗតែម្ដង ។

ប្រភពដដែលអះអាងបញ្ជាក់ថា ចំពោះជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានប្រព្រិត្តលើក្មេងរងគ្រោះពិតប្រាកដមែន ដូច្ឆេះករណីខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញស្រុក កំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅការយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ បឹុម ពិន

 

11-copy 22-copy


ចែករំលែក៖