ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តការរិះគន់មន្ទីរសាធារណការធ្វើផ្លូវឆាប់ខូច

ចែករំលែក៖

ខេត្តសីហនុ ៖ កំណាត់ផ្លូវប្រវែងប្រមាណ ៥០០ម៉ែត្រ ក្នុងក្រុងព្រះសីហនុ ដែលទើប តែជួសជុលចាក់អ៊ុតកៅស៊ូ ប្រមាណមួយខែកន្លងមកបានខូចទៅវិញនាំឲ្យមានការរិះគន់ពីមហាជនយ៉ាងច្រើន ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះសីហនុបានទទួលរងនូវការរិះគន់ពី សំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីមានការខូច ខាតកំណាត់ផ្លូវប្រវែងប្រមាណ៥០០ម៉ែត្រនៃផ្លូវប្រវែងជាងពីរគីឡូម៉ែត្រ ដែលទើប ជួសជុលចាក់អ៊ុតកៅស៊ូមិនទាន់បានពីរខែផងនោះ ។

ផ្លូវដែលទើបជួសជុលហើយខូច វិញនោះ គឺផ្លូវលេខ៧០០តភ្ជាប់ពីផ្លូវជាតិ លេខ៤ កាត់មុខមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ដ ចូលមកក្នុងក្រុងព្រះសីហនុ ចាប់ពីចំណុចច្រមុះជ្រូកឃ្លាំងលើមកដល់ ចំណុចកែងមុខចំណតរថភ្លើងមានប្រវែង ប្រមាណជាងពីរពាន់ម៉ែត្រត្រូវបានក្រុម ហ៊ុនមួយដេញថ្លៃបានគម្រោងជួសជុលពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដហើយ ទើបតែចាក់អ៊ុតកៅស៊ូបានប្រមាណមួយ ខែកន្លងមកក៏ស្រាប់តែរងការខូចខាត ប្រមាណជាង៥០០ម៉ែត្រទៅហើយ ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្ដព្រះសីហនុបាន ថ្លែងថាការណ៍ដែលផ្លូវនេះ រងការខូចខាត ក្នុងពេលឆាប់យ៉ាងនេះ គឺដោយសារកំហុស បច្ចេកទេសរបស់ក្រុមហ៊ុន ហើយមន្ទីរក៏បានស្នើទៅក្រុមហ៊ុនឲ្យធ្វើការជួសជុលឡើង វិញដែរ ។

លោកបានបន្ដថា ផ្លូវកៅស៊ូនៅខេត្ដ ព្រះសីហនុ មានចំនួនប្រមាណជាង៤០ខ្សែ ហើយចំនួនបីខ្សែត្រូវបានក្រុមហ៊ុន TCM ទទួលបានគម្រោងជួសជុល ។ បញ្ហាប្រឈម ជាច្រើនដែលធ្វើឲ្យមានការរាំងស្ទះដល់ការ ជួសជុលផ្លូវ ជាពិសេសដោយសារខេត្ដព្រះ សីហនុសម្បូរភ្លៀងជាប់ប្រមាណ៨ខែ ៕ ហេង នរិន្ទ្រ

666


ចែករំលែក៖