ខេត្តកំពង់ធំ ៖ កងកម្លាំងជាង១០០នាក់ ដឹកនាំដោយលោកសាយ ណូរ៉ា ព្រះរាជ អាជ្ញារងខេត្តកំពង់ធំចុះអនុវត្តសេចក្តី សម្រេចរបស់តុលាការកំពូល ដើម្បីរុះរើ ផ្ទះមួយខ្នងរបស់លោក ស៊ុយ ស៊ីម ដែល ជាភាគីចាញ់ក្តីជាមួយនឹងបងប្អូនជីដូនមួយ ឈ្មោះ ហួត យី ដែលជាអ្នកឈ្នះក្តី រស់ នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ដើម្បីប្រគល់ផ្ទះជូន ភាគីដើមបណ្តឹង ។
ការអនុវត្តសាលដីកាសម្រេចរបស់ តុលាការកំពូលត្រូវបានធ្វើឡើង នៅវេលា ម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ហើយនៅក្នុងការអនុវត្តដីកាសម្រេចនេះក៏សមត្ថកិច្ចបានឃាត់ខ្លួន និងចាប់ដាក់ខ្នោះ បុរស២នាក់ពីបទរារាំងសមត្ថកិច្ច ក្នុង ពេលអនុវត្តតួនាទី ដែលត្រូវបានគេស្គាល់ ឈ្មោះ ស៊ុយ ស៊ីម អាយុ៥០ឆ្នាំ ជាម្ចាស់ ផ្ទះ និងម្នាក់ទៀតឈ្មោះសោម សឿន ត្រូវជាសាច់ញាតិរស់នៅភូមិជាមួយគ្នាបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ នៅក្នុងការអនុវត្តដីកានេះមានការ ចូលរួមពីលោកវរសេនីយ៍ត្រី ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ និងលោកវរសេនីយ៍ត្រី សួង ថេន អធិការនគរបាលស្រុកបារាយណ៍ និងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត ។
នៅក្នុងហេតុការណ៍ដែលសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់គេសង្កេតឃើញលោក កែ សុវណ្ណរដ្ឋ តំណាងរាស្រ្តគណបក្សសង្រ្គោះ ជាតិមណ្ឌលសៀមរាប រួមទាំងក្រុមកាងារ របស់គណបក្សសង្រ្គោះជាតិបានមកទីតាំង អនុវត្តដីកាសម្រេចរបស់តុលាការ ដើម្បី សុំអន្តរាគមន៍ តែត្រូវបានលោកសាយ ណូរ៉ា ឆ្លើយតបដោយសុំឲ្យក្រុមការងាររបស់ គណបក្សសង្រេ្គោះជាតិដកខ្លួនថយសិន ព្រោះការអនុវត្តដីកានេះមិនពាក់ព័ន្ធនឹង គណបក្សនោះទេ គឺជារឿងបុគ្គលរបស់ ភាគីដើមបណ្តឹង និងចុងបណ្តឹងដែលបាន ក្តីក្តាំគ្នាតាំងពីឆ្នាំ២០០៧មកម៉្លេះចាំអនុវត្ត រួចនឹងជូនឯកសារនានា ទើបតំណាងរាស្រ្ត និងសមាជិកគណបក្សសង្គ្រោះជាតិដក ថយចេញពីកន្លែងអនុវត្តដីកាសម្រេចនេះ ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាក់ ថានេះជាលើកទី៥ហើយដែលតុលាការ បានអនុវត្តសាលដីកាសាលក្រមសម្រេច របស់តុលាការកំពូលតែមិនបានសម្រេចដោយសារ តែមានការយោគយល់ និងសុំ ឲ្យចុងបណ្តឹងដែលជាអ្នកចាញ់ក្តីរុះរើផ្ទះ ដោយខ្លួនឯង តែកន្លងមកម្ចាស់ផ្ទះចេះតែ រឹងទទឹងមិនតែប៉ុណ្ណោះថែមទាំងកៀរគរ បក្ខពួកឲ្យមកបង្កអុកឡុកក្នុងពេលសមត្ថ កិច្ចអនុវត្តដីកាម្តងៗទៀតផង ទើបធ្វើឲ្យការអនុវត្តមិនបានសម្រេច ។
លោកបានបញ្ជាក់ពីប្រវត្តនិងដំណើររឿងថា កាលពីជាង១០ឆ្នាំមុនលោកយាយ ហួត យី មាន បងប្អូនបង្កើតដែលត្រូវជា ម្តាយ របស់លោក ស៊ុយ ស៊ីម គឺជាភាគី ចាញ់ក្តី ពុំមានដីនៅក៏បានសុំលោកយាយ ហួត យី នៅត្រឹមតែមួយជីវិតរបស់លោក យាយប៉ុណ្ណោះ ដោយមានលោក ចាន់ ប៉ុក ជាមេឃុំនិងជាអ្នកសរសេរកិច្ចសន្យាច្បាស់លាស់ តែក្រោយពីលោកយាយបានស្លាប់ ទៅលោកយាយ ហួត យី ក៏បានសុំដី នេះ មកវិញ ខណៈដែលក្មួយរបស់គាត់កំពុង តែរស់នៅតែក្មួយលោកយាយហួតយីមិនព្រមប្រគល់ដីឲ្យម្ចាស់ដើមវិញនោះទេ ដោយសាងសង់កូនខ្ទមតូចមួយរស់នៅ ។ ក្រោយមកក៏សាងសង់ផ្ទះ៥ម៉ែត្រគុណ៧ ម៉ែត្រ ដោយមិនព្រមចាកចេញពីទីនោះឡើយហើយលោកយាយហួត យី ក៏បាន ប្តឹងទៅតុលាការចាប់ពីថ្នាក់ខេត្តដល់ឧទ្ធរណ៍ និងកំពូលបានកាត់ឲ្យលោកយាយឈ្នះក្តីទាំងអស់ តែអ្វីដែលជាអយុត្តិធម៌សម្រាប់លោកយាយគឺឈ្នះក្តីតាំងពី ឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៦តាំងពីភ្នែកភ្លឺរហូតមកដល់ពេលនេះភ្នែកងងឹតមើលអ្វីលែងឃើញទើបតែបានដីមកវិញនៅថ្ងៃនេះ ដែលមានទំហំផ្ទៃដីក្បាល១៥ម៉ែត្របណ្តោយ៣៥ម៉ែត្រ ។
នៅក្នុងការអនុវត្តដីកាសម្រេចនេះលោក សាយ ណូរ៉ា បានបញ្ជាឲ្យក្រុមជាង ឡើងរុះរើផ្ទះ និងរោងម៉ាស៊ីន រួមទាំងបង្គន់ហើយប្រគល់ឈើឲ្យទៅសាច់ញាតិយកទៅរក្សាទុក និងប្រគល់ដីជូនដើមបណ្តឹង វិញ ៕ ប៊ុនរិទ្ធី