ខេត្តកណ្តាល៖ សង្ស័យងងុយដេក បើកម៉ូតូបុកបង្គោលគីឡូម៉ែត្របណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ និងស្លាប់ម្នាក់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៣ តាមបណ្តោយផ្លូវលេខ៦A ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុចកំពូល ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា យុវជន៣នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1G 6549 អ្នកបើកបរឈ្មោះ អាតខរីអាយុ១៨ឆ្នាំ ជនជាតិខ្មែឥស្លាម ស្នាក់នៅភូមិអង្គបាន១ ឃុំអង្គបាន ស្រុកកងមាសខេត្តកំពង់ចាម ។ ចំណែកអ្នកជិះពីក្រោយ២នាក់ ១ឈ្មោះ សូត្រ ស្នាវី អាយុ១៥ឆ្នាំ និងឈ្មោះមូសា ហាំម៉ាត់ អាយុ១៨ឆ្នាំ អ្នកទាំង៣នៅភូមិ ឃុំ ស្រុកជាមួយគ្នា ។ ពួកគេជាសិស្ស ហើយអ្នកដែលស្លាប់ ឈ្មោះ សូត្រស្នាវី ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកមុខកំពូលបានសន្និដ្ឋានថា សង្ស័យអ្នកបើកបរងងុយដេក ។ សាកសពត្រូវប៉ូលិលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ។ ចំណែកម៉ូតូសមត្ថកិច្ចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅរក្សាទុក ចំណែកបង្គោលគីឡូម៉ែត្រគ្មានខូចខាតអ្វីទេ ៕ ឡូ សំអាត