ព័ត៌មានទាន់ហេតុការណ៍៖

បើកឆាកប្រយុទ្ធគ្នានៅមុខសាលាខេត្តអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះរត់គេចខ្លួន

ចែករំលែក៖

 

ពោធិ៍សាត់៖ ក្មេងទំនើងពីរក្រុមបានបង្កអនាធិបតេយ្យលើទីផ្លូវសាធារណៈ នៅមុខសាលាខេត្តពោធិ៍សាត យ៉ាងស្វិត់ស្វាញ បង្កការរបួសស្នាមមនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរ ចំណែកគូទម្នាស់បានរត់គេចខ្លួនបាត់អស់ស្រមោល ។

ហេតុការណ៍ក្មេងទំនើងបង្កភាពអនាធិបតេយ្យលើផ្លូវសាធារណៈខាងលើនេះ ប្រពឹត្តឡើងកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើទីផ្លូវសាធារណៈត្រង់ចំណុចមុខសាលាខេត្តពោធិ៍សាត់ ស្តិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ខេត្ត-ក្រុងពោធិ៍សាត់។

ប្រភពពត៌មានពីសមត្ថកិច្ចក្រុងពោធិ៍សាត់បានឲ្យដឹងថាជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ យ៉ុង សុភ្រ្តា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ។ ប្រភពខាងលើបន្តថាហេតុការណ៏ក្មេងទំនើងដេញកាប់ចាក់គ្នា នៅលើទីសាធារណៈបង្កការភ្ញាក់ផ្អើលយ៉ាងអនាធិបតេយ្យកណ្ដាលក្រុងនេះ បង្កឡើងដោយក្រុមម៉ូតូម៉ាក MSX មិនស្គាល់អត្តញ្ញាណ(រត់គេចខ្លួនបាត់អស់) បានដេញកាប់ចាក់លើក្រុមភាគ្គីក្រុមទំនាស់របស់ខ្លួន បណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ។ ប្រភពដដែលបន្តទៀតថាហេតុការណ៏ក្នុងការទំនាស់ឈានដល់ការដេញកាប់ចាក់គ្នា ផ្អើលពេញក្រុងបង្កការរបួសស្នាមខាងលើនេះ ផ្ដើមចេញពីការទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្ទួចនៅពេលសុីផឹកនៅហាង១ផ្សេង ហើយក៍បានដេញរករឿងគ្នារហូតដល់ទីនេះតែម្តង ហើយសមត្តកិច្ចបានត្រឹមឆ្លើយថាកំពុងស្រាវជ្រាវរកក្រុមជនបង្ក៕ ប៉ឹម ពិន

 

aes-1 aes


ចែករំលែក៖