ព័ត៌មានទាន់ហេតុការណ៍៖

គូស្នេហ៍ភេទដូចគ្នា ខណៈតួស្រីជិតដល់ថ្ងៃចូលរោងការ តួប្រុសខឹងចិត្ត យកខ្សែចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ គូស្នេហ៍១គូ ស្រឡាញ់ភេទដូចគ្នា ដោយនារីដើរតួជាប្រពន្ធ ជិតដល់ថ្ងៃរៀបការជាមួយបុរសម្នាក់ទៀត ធ្វើឲ្យនារីដែលដើរតួជាប្តីខឹងចឹត្ត យកខ្សែភ្លើងមកចងកសម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ C23 ក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីជាតួប្រុស ដែលចង.កនោះឈ្មោះ បាន ស្រីពៅ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តប៉ៃលិន រីឯនារីជាសង្សារឈ្មោះប៉ាត់ បុប្ផា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្ន ជនទាំង២នាក់ ស្នាក់នៅជាមួយគ្នាដូចប្តី-ប្រពន្ធ នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា ជនទាំង២នាក់នេះត្រូវគេដឹងថា បានស្រឡាញ់គ្នារយៈពេល២ឆ្នាំមកហើយ ដោយរស់នៅក្នុងបន្ទប់តែមួយ ដូចប្តីប្រពន្ធ បន្ទាប់មក ស្រាប់តែនារីសង្សារនោះ បានមកប្រាប់នារីជាប្តីថា នាងជិតរៀបការជាមួយមនុស្សបុរសម្នាក់ផ្សេងហើយ ។ ភ្លាមនោះនារី ដើរតួជាប្តី ទប់អារម្មណ៍មិនបាន ដែលមិនអាចទទួលយកការពិតនោះ ក៏សម្រេចបញ្ចប់ជីវិតដោយយកខ្សែមកចង ក នៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យ តែអកុសលនាងបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងហៅជំនាញមកធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា នារីរងគ្រោះបានស្លាប់ដោយចងកពិតប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងយកធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image1


ចែករំលែក៖