ព័ត៌មានទាន់ហេតុការណ៍៖

កម្តៅជម្លោះ សុខ ពិសី និងលី អ៊ីវ៉ាធីណាមិនទាន់រលត់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងសារវីដេអូរិះគន់ទៅកាន់តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា លី អីុវាធីណា ។ រិះគន់ព្រោះតែ លី អីវ៉ាធីណាប្រើប្រាស់ ពាក្យសម្តីនិងលេងទឹកមុខហាក់មិនពេញចិត្តទៅលើសុខ ពិសីនៅក្នុងកម្មវិធីប្រឡងចម្រៀងចម្រៀងមួយរបស់ទូរទស្សន៍My TV។ កម្តៅនៃជម្លោះនេះនៅមិនទាន់រលត់នៅឡើយទេបើទោះបីជា លី អីុវ៉ាធីណា បញ្ចេញវីដេអូឃ្លីបថ្មីផ្ញើទៅកាន់ សុខ ពិសី និងអ្នកគាំទ្រនាងក៏ដោយ។

គួរបញ្ជាក់ដែរថា តារាចម្រៀងនិយម ច្រៀងបទចម្រៀងចិន កញ្ញា លី អីុវ៉ាធីណា ត្រូវបានទូរទស្សន៍ My TV អញ្ជើញឲ្យធ្វើជាគណកម្មការក្នុងកម្មវិធីប្រឡងចម្រៀងមួយនៃកម្មវិធី”ពេញចិត្តឬអត់?”ដែលតម្រូវឲ្យបេក្ខជនធ្វើត្រាប់សំឡេងដូចតារាចម្រៀងដែលបេក្ខជនពេញចិត្ត។ លី អីុវ៉ាធីណា បានរិះគន់ទៅកាន់បេក្ខជនមួយដែលច្រៀង និងធ្វើត្រាប់តារាចម្រៀង សុខ ពិសី ជាមួយ នឹងពាក្យសម្តី និងលេងទឹកមុខមិនពេញ ចិត្តចំពោះបេក្ខជននិងផ្លែផ្កាទៅកាន់តារា ចម្រៀង សុខ ពិសីពិសេសពាក្យថា”បេក្ខ ជនច្រៀងនបានល្អជាងម្ចាស់ដើម”រហូតធ្វើឲ្យអ្នកគាំត្រតារាចម្រៀង សុខ ពិសីផ្ទុះចេញសារប្រឆាំងតបទៅកាន់តារាចម្រៀង លី អីុវ៉ាទីណាខ្លាំងៗ។

ក្នុងវីដេអូខ្លីដែលសុខ ពិសី បានបង្ហោះលើគេហទំព័របណ្តាញទំនាក់ទំនងសង្គម របស់នាងបានរិះគន់ទៅលើតារាចម្រៀង លីអីុវ៉ាធីណា ថាជាគណកម្មផ្តល់ពិន្ទុបែបឈ្នានីសច្រើនជាងព្រោះតែនាងរិះគន់ទៅបេក្ខជនដែលចូលរួមមិនសមទំនង។ មិនសមទំនងព្រោះតែគណកម្មការរូបនេះហាក់មិនពេញចិត្តចំពោះបេក្ខជនដែលយកបទចម្រៀងរបស់នាងទៅប្រកួតប្រជែងជាមួយបេក្ខជនដទៃ។ សុខ ពិសីថា លីអីុវ៉ាធីណា ហាក់ចេញចរិកពិតប្រាកដចេញមកដោយមិនដឹងខ្លួននៅពេលដែលនាងនិយាយទៅកាន់បេក្ខជន និងព្យាយាមរុញបេក្ខជនឲ្យ ដើរដល់ផ្លូវទាល់។

បន្ថែមលើសាវីដេអូឃ្លីបនេះ សុខ ពិសី បានបញ្ជាក់ថានាងនិង លី អីុវ៉ាធីណាមិន ដែលមានគំនុំឬបញ្ហាអីជាមួយគ្នាទេហើយនាងតែងគោរពអោនលំទោនជានិច្ចចំពោះរាមច្បង។ នាងបន្តថានាងធ្លាប់ជួបកញ្ញា លី អីុវ៉ាធីណា គឺចរិតគាត់ឆ្មើងឆ្មៃ ហើយនាងក៏មិនដែលយកទុកក្នុងចិត្តដែរ។នាងថា កម្មវិធីតម្រូវឲ្យគណកម្មការផ្តល់យោបល់ទៅកាន់បេក្ខជនក្នុងកម្រិតមួយទទួលយកបាន និងនិយាយពាក្យថាដូចឬមិនដូចម្ចាស់ដើមប៉ុណ្ណោះហេតុអ្វីបានជាលី អីុវ៉ាទីណាចាំបាច់និយាយអ្វីលើសពីហ្នឹងហើយនាងស្នើសុំឱ្យគាត់ចេះគិតពិចារណាផងមុននឹងនិយាយអ្វីមួយ នៅកម្មវិធីទូរទស្សន៍។ សុខ ពិសី បាននិយាយចំៗថាក្នុងនាមកញ្ញា លី អីុវ៉ាធីណា ជាសិល្បកររៀមច្បងមិនគួរប្រើទឹកមុខនិងពាក្យសម្ដីមិនសមរម្យលើកញ្ចក់ទូរទស្សន៍ដែលមានមហាជនទស្សនារាប់ម៉ឺននាក់បែបនេះឡើយ។

ជុំវិញការលើកឡើងរបស់ សុខ ពិសី តារាចម្រៀង លី អីុវ៉ាធីណា បានបញ្ចេញ វីដេអូខ្លីរបស់ខ្លួនប្រយោជន៍បកស្រាយ និងច្រានចោលការចោទប្រកាន់របស់ សុខ ពិសី និងអ្នកគាំទ្ររបស់នាង។ នាងបាន បដិសេធចោលចំពោះការចោទប្រកាន់ថា នាងមានចេតនាវាយប្រហា សុខ ពិសី ក៏ ដូចជាបេក្ខជន។ នាងបញ្ជាក់ថាមិនមាន ចំណុចណាដែលបញ្ជាក់ថានាងរិះគន់ឈ្នានីសទៅកាន់ សុខ ពិសីទេហើយក្នុងនាមនាងជាគណកម្មការនាងនិយាយអ្វីដែលជាការពិតបើច្រៀងពិរោះគឺថាពិរោះបើអត់គឺអត់។ នាងបញ្ជាក់ថានាងមិនដែលមានគំនិត ច្រណែនឈ្នានីសជាមួយ សុខ ពិសីណាមួយ នោះទេ។ នាងស្នើឲ្យមហាជនពិចារណា និងទស្សនាវីដេអូឃ្លីបនឹងឡើងវិញថាតើចំណុចណាដែលគេចោទថានាងរិះគន់ ឈ្នានីសតារាចម្រៀង សុខ ពិសី។

បើទោះបីជាចេញវីដេអូឃ្លីបបកស្រាយក្តីក៏មានការបញ្ចេញយោបល់ជាច្រើនវាយប្រហាទៅកាន់តារាចម្រៀងលី អីុវ៉ាធីណា នៅខាងក្រោមវីដេអូឃ្លីបដែលមានអ្នកចូលមើលរាប់សែននាក់នេះដែលធ្វើឲ្យកម្តៅនៃភាពចម្រូងចម្រាសនេះហាក់មិនថមថយទៅវិញនោះទេ។ ប៉ុន្តែការរិះគន់វាយប្រហាគ្នាដោយចំហរនេះក៏ត្រូវបានមហាជនរិះគន់តារាចម្រៀងទាំងពីរដែរថា មិនគួរបើកការវាយប្រហារឌឺដងដោយពាក្យសម្តីតាម រយៈបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឲ្យគេវាយតម្លៃពីក្រមសីលធម៌របស់សិល្បករនោះដែរ៕  វឌ្ឍនា

6 5 4 2 1 dsd


ចែករំលែក៖