ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យលួចកាច់សោកម៉ូតូម្នាក់ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសជាជនសង្ស័យលួចកាច់សោកម៉ូតូម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន
កាលពីវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ2016 ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានលួចកាច់សោកម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅសេរី ឆ្នាំ2015 របស់ឈ្មោះ ស្វាយ សឿ ភេទប្រុស អាយុ63ឆ្នាំ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ។

ប្រភពបញ្ជាក់ថា ជនស្ស័យមានគ្នាពីរនាក់ជិះម៉ូតូវេវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ជនសង្ស័យទី១ឈ្មោះ ហ៊ីង ឈឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំព័រតូច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទី2 ឈ្មោះសោន ឆាន ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិ ឃុំដូចគ្នា (រត់គេចបាត់) ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ងយ័ម្នាក់ រួមនិងម៉ូតូត្រូវបានប្រជាពលរដ្ផដេញចាប់បានប្រគល់ឲ្យនគរបាលស្រុកប្រាសាទបល្ល័ង្គ ចំណែកម៉ូតូជនរងគ្ រោះត្រូវជនសង្ស័យម្នាក់ដែលរត់រួចនោះ ជិះយកទៅបាត់ ។

សមត្ថកិច្ចនគរបាល និង អាវុធហត្ថកំពុងស្រាវជ្រាវបន្តរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី

3 2 1 4


ចែករំលែក៖