ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងកាន់កាប់អាវុធដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បុរស់ចំណាស់វ័យ៦២ឆ្នាំម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនភ្លាមៗ នៅក្នុងភោជនីយដ្ឋានយីហោ បឹងសុបិន្ត ខណៈដែលបុរសម្នាក់នោះកំពុងធ្វើសកម្មភាពដកកាំភ្លើងខ្លីគំរាមភ្ញៀវ កំពុងផឹកស៊ីនៅក្នុងហាងបង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍ដែលបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង ៣៥នាទី ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុខហាងដែលមានយីហោ បឹងសុបិន្តតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមលោកភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យរូបនោះ និងដោយមានការសហការណ៍ដ៏ល្អពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ថាមានជនសង្ស័ម្នាក់មានសំលៀកបំពាក់ជាយោធា ហើយមានកាន់កាំភ្លើងក្នងដៃ ធ្វើសកម្មភាពស្រែកឡូឡាជេរប្រម៉ាតអ្នកដ៌ទៃ និងស្រែកជេរដល់ថ្នាក់ដឹកនាំ ទើបលោកបញ្ជាដល់កងកម្លាំងអាវុធហត្ថខណ្ឌចេញមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ឈានដល់ការឃាត់ខ្លួនបានភ្លាមដែរ លោកភួង សុភីបន្តថា ដើម្បីអនុវត្តអោយបាននូវភូមិ សង្កាត់មានសុវត្ថភាពតាមមូលដ្ឋានលោកបានដាក់ពង្រាយកម្លាំងចេញល្បាតរាល់យប់មិនដែលគិតអំពីការហត់នឿយឡើយ ។

លោកបានប្រាប់ទៀតថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ រៀម ជឿន( ហៅតា អិត) ភេទ ប្រុស អាយុ ៦២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ លូ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ វត្ថុតាងដែលដកហូតបានមាន កាំភ្លើងខ្លីមួយដើមម៉ាក រ៉ូឡូ ពណ៌ស គ្មានគ្រាប់និងឯកសណ្ឋានយោធាមួយកំប្លេផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ក៌សាងសំណុំរឿង រួមនិងវត្ថុតាងបញ្ជូនខ្លួនទៅការិយាល័យបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ព្រែកជ័យ

 

ee swq


ចែករំលែក៖