ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវបានជួសង្គ្រោះទាន់សង្ស័យភ្លើងប្រចណ្ឌប្រពន្ទ

ចែករំលែក៖

 

ភ្នំពេញៈ បុរសម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយលេបថ្នាំ តែមិនបានដូចបំណង ត្រូវបានស្ត្រីជាប្រពន្ធ ដែលមានផ្ទៃពោះ៨ខែ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយគេសង្ស័យថា បុរសជាប្តីរូបនេះប្រចណ្ឌនឹងប្រពន្ធរបស់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ខពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនតែមិនបានសម្រេចនោះឈ្មោះ វុធ្ធ ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថា ប្តីប្រពន្ធមួយគូរនេះ កើតមានរឿងអ្វីនឹងគ្នានោះទេ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានការភ្ញាក់ផ្អើលឡើងថា បុរសខាងលើបានលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ៨ខែ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះជីវិត ៕ សុខាសែនជ័យ

image1


ចែករំលែក៖