ខេត្តពោធិ៍សាត់៖ កាលវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយទាហាន ជាច្រើនរូបផងដែរ ។
តាមប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
_ឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប
_ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន