តារាហូលីវូដដ៏ល្បីល្បាញ់ អ្នកនាង Angelina Jolie បានដាក់ពាក្យសំុលែងលះពីស្វាមី គឺលោក Brad Pitt នោះហើយ ។
ប្រភពពីមេធាវី Robert Offer របស់អ្នកស្រី Angelina Jolie បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈថ្ងៃទី២១ ខែកញ្ញាថា ការលែងលះ ដាច់សង្វាស់ជាប្តីប្រពន្ឋនោះ ក៏ព្រោះតែមានចំណុចខុសគ្នា មិនអាចផ្សះផ្សានោះឡើយ ។
Angelina Jolie និង Brad Pitt បានរួមរស់ជាមួយគ្នាក្នុងឆ្នាំ២០០៤ និងបានរៀបការស្របច្បាប់កាលពីខែសីហា ឆ្នាំ២០១៤ ។
គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ នាំឲ្យគូស្នេហ៍តារាហូលីវូដឈានដល់ផ្លូវបំបែកនោះទេ ៕ ថាច់ យ៉ាត