ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក និងជួញដូរគ្រឿងញៀន នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកម្លាំងនគបាលប៉ុស្ថិ៍ឡាបានសៀក ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ហួត បូរី អធិការនគបាលក្រុងបានលុងចុះឆេកឆេរនឹងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថតាងគ្រឿងញៀនមួយចំនួន ។

ករណីបង្ក្រាបជនសង្ស័យចែកចាយគ្រឿងញៀននោះ កើតឡើងនៅវេលាម៉ោង៣ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ចំណុច បន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនទាំង២នាក់នោះ មានទី១ឈ្មោះ សន វណ្ណារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ទី២ឈ្មោះ ស៉ី ចាន់តូ ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិខ្មែរមានមុខរបរជីកត្បូងមានទីលំនៅភូមិ មួយ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ហើយបានដកហូតនូវវត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន០១ថង់ធំ នឹិ០៦កញ្ចប់តូច និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្ថិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ វុទ្ធឦសាន

img-20160921-wa0000 img-20160921-wa0006 img-20160921-wa0005 img-20160921-wa0007

 

 


ចែករំលែក៖