ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការចង់លួច ការលួចចម្លងរូបភាពនិងសំណង់រចនាបថនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត = មានន័យថាសំណង់ប្រាសាទអង្គរវត្តល្អអស្ចារ្យទើបមានបរទេសចង់បាន ចង់លួចចម្លង?

២- កម្ពុជាជាប្រទេសមានអំណោយផលច្រើនមានទីតាំងភូមិសាស្ត្រល្អ អាកាសធាតុអំណោយផល មានធនធានធម្មជាតិសម្បូរបែប មានមេដឹកនាំប្រកបដោយទសពិធរាជធម៌ = ទើបកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិ មានការរីកចម្រើន មានការអភិវឌ្ឈន៍ ប្រជាជនរស់នៅសុខសប្បាយ។

៣- តែជាការអភ័ព្វណាស់ដែលនៅដំណាក់កាលខ្លះកម្ពុជាជួបនូវមេដឹកនាំខ្វះខួរក្បាលស្រឡាញ់ជាតិដូចជា លន់ណុល ប៉ុលពត សម រង្ស៊ី = ដែលធ្វើឲ្យកម្ពុជាជួបគ្រោះមហន្តរាយដោយសង្គ្រាម ប្រល័យពូជសាសន៍ ហិនហោចខ្លោចផ្សារដែលនាំឲ្យមានផលវិបាករាប់សិបឆ្នាំ?

៤- សម័យនេះតើប្រទេសមួយអាចវាយយកទឹកដីប្រទេសមួយទៀតបានប្ញទេ? = មិនអាចទេព្រោះអ្នកវ៉ៃគេមានអាវុធ គេក៏មានអាវុធដែរ ហើយទំនើបដូចគ្នា តែវិនាសអន្តរាយដូចគ្នា?

៥- អ្នកនៅថៃ ចាយលុយបាតទៅ = តែបើនៅកម្ពុជានាំគ្នាចាយលុយរៀលខ្មែរទៅ?

៦- ជាការពិតហើយ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរមិនមែនសម្រាប់ប្រជាជនខ្មែរទូទៅទេ = គឺចង់សំដៅលើជនជាតិខ្មែរណាដែលគុបគិតជាមួយបរទេសបំផ្លាញប្រទេសកម្ពុជា?

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចង់ចូលមកស្រុកខ្មែរណាស់ = តែវាមិនហ៊ានចូលមក ព្រោះវាខ្លាចគុក គុកនៅរង់ចាំវាគ្រប់ពេល?

៨- មានតែអាម្នាក់ហ្នឹងទេថាយាយហួរនិងអាកូនខ្នុតមិនបានគុបគិតជាមួយបរទេសទេ = តែប្រជាជនខ្មែរមើលឃើញយ៉ាងច្បាស់ថាវាទាំង២ក្បាលនេះបានគុបគិតជាមួយបរទេស។

៩- ដឹងថាក្តីមិនឈ្នះខ្មែរ ទើបពួកថៃមានគម្រោងចង់យករូបព្រះមកដាក់នៅក្នុងប្រាសាទតាមាន់ធំនិងព័ទ្ធរបងថែមទៀត = បើសិនជាថៃអាចធ្វើបាន ប្រាសាទនឹងក្លាយជារបស់ថៃ តាមបំណងរបស់ថៃ?

១០- បារាំងអត់បានថាសើរើរឿងក្តីរឿងព្រំដែនកម្ពុជា-ថៃទេ = តែបារាំងបានធានាអះអាងថានឹងជួយផ្តល់ឯកសារពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ៕

ដោយ ៖ សិលា


ចែករំលែក៖