ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន សង្កាត់បាទីក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ សឹង សុវណ្ណី  អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សន្តិសុខរោងចក្រ  រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ រួមនឹងវត្ថុតាងម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្ដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់លួចម៉ូតូរបស់ខ្លួននៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទីភ្លាម លោកអធិការនគរបាលក្រុងបានបញ្ចាអោយកម្លាំងជំនាញចុះស្រាវជ្រាវរហូតដល់ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ សមត្ថកិច្ចយើងបង្ក្រាបមុខសញ្ញាឈ្មោះ សឹង សុវណ្ណី  រួមនឹងវត្ថុតាងម៉ូតូចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូគេប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលក្រុងបាវិត បានកសាងសំណុំរឿងរួមនឹងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ ដោយសុថាន


ចែករំលែក៖