ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទាំងអស់ឲ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា

ចែករំលែក៖

 

astses

ភ្នំពេញ៖  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានអំពាវនាវពលរដ្ឋទាំងអស់ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

សម្តេចតេជោបានអំពាវនាវបែបនេះ ក្នុងអំឡុងពេលថ្លែងសុន្ទកថា ឱកាសផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ ។

ជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា ការអុំទូកឆ្នាំនេះ ក៏ត្រូវតែធ្វើឡើង បើទោះបីស្ថានភាពទឹកបែបណាក៏ដោយ ។ សម្តេចបញ្ជាក់ថា «បើទូកខ្នាតវែង អុំមិនកើត គឺអុំទូកខ្នាតខ្លីវិញ»៕

 

 

 

 


ចែករំលែក៖