ព័ត៌មានទាន់ហេតុការណ៍៖

Cole Palmer និងមិត្តស្រី Connie Graceផ្តាច់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគួរឱ្យភ្ញាក់ផ្អើល

ចែករំលែក៖

 

តារាបាល់ទាត់របស់អង់គ្លេស Cole Palmer និងមិត្តស្រី Connie Grace បានបង្កើតឱ្យមានពាក្យចចាមអារ៉ាមថាបានបែកគ្នាដោយពួកគេបាន ផ្តាច់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ។

តារាឆ្នើមរបស់តោខៀវ Chelsea និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម Connie ដែលមានវ័យ 23 ឆ្នាំដូចគ្នាហាក់ដូចជាបានដើរតាមផ្លូវដាច់ដោយឡែករបស់ពួកគេហើយ។

គូស្នេហ៍ទាំងពីរនាក់ក៏បាន​លុប​រាល់​រូបភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​គណនី​រៀង​ខ្លួន​ដែរ។

រឿងរ៉ាវនេះកើតឡើងបន្ទាប់ពីតារាវ័យ 23 ឆ្នាំCole Palmer

ជោគជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ ខណៈដែល Chelsea បានផ្តួល Paris Saint-Germain ដើម្បីក្លាយជាជើងឯកពិភពលោក។

ចំណែកGrace បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​ការ​ប្រកួត ប៉ុន្តែ​មិន​ស្ថិត​ក្នុង​ចំណោម​ភរិយា ឬ​មិត្ត​ស្រី​ដែល​បាន​អបអរ​ជ័យ​ជម្នះ​នៅ​លើ​ទីលាន​នៅ MetLife Stadium។

Palmer និង Grace បានរួមគ្នាបង្ហាញទំនាក់ទំនងស្នេហ៍ជាសាធារណៈកាលពីខែវិច្ឆិកាឆ្នាំមុននៅឯកម្មវិធីប្រគល់ពានរង្វាន់ GQ Men of the Year ហើយមានរយៈពេលប្រហែល 11 ខែក្នុងទំនាក់ទំនងរបស់ពួកគេ។

Grace ដែលជាអ្នកបច្ចេកទេសក្រចក និងជាអ្នកមានឥទ្ធិពលលើ Instagram ដែលមានអ្នកតាមដាន 38,000នាក់ ក៏មកពីទីក្រុង Manchester ផងដែរ។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ពេល​ពួក​គេ​មាន​អាយុ 17 ឆ្នាំ​តាម​រយៈ​មិត្ត​ភក្តិ​គ្នា​ទៅ​វិញ​ទៅ​មក។


ចែករំលែក៖