ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងអរគុណចំពោះរដ្ឋមន្ត្រី រដ្ឋលេខាធិការ មន្ត្រីកងកម្លាំងប្រដាប់អាវុធ ក៏ដូចឈ្មួញដទៃផ្សេងទៀត ដែលបានជួយទិញស្រូវប្រជាកសិករខ្មែរ តាមការអំពាវនាវរបស់សម្តេច ។
ប៉ុន្តែ សម្តេចបានបញ្ជាក់ថា ដើម្បីឲ្យភាពល្អប្រសើរជាងនេះទៀតនោះ សូមអ្នកដែលបានទិញស្រូវទាំងនោះ មេត្តារំដោះស្រូវនោះចេញពីទីតាំងប្រជាពលរដ្ឋដែលកំពុងមានវិបត្តិ ។ ឧទាហរណ៍ ដូចជា យើងបានទិញស្រូវពីខេត្តបាត់ដំបង ឬខេត្តបន្ទាយមានជ័យនោះ ដោយយើងមិនត្រូវរក្សាទុកស្រូវនោះនៅក្នុងខេត្តដែលយើងបានទិញឡើយ គឺយើងត្រូវនាំស្រូវចេញពីទីតាំងនោះ ទៅកាន់ទីកន្លែងផ្សេងវិញ ទើបជាការល្អប្រសើរ ដែលជាការជួយរំដោះវិបត្តិប្រជាកសិករពិតប្រាកដ ៕