ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ​! ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកចុះបន្តិចវិញបន្ទាប់ឡើងអស់ជាច្រើនថ្ងៃ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ យោងតាម​របាយការណ៍​ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម​ បានឱ្យដឹងថា​ នៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះវិញបន្តិច វិញបន្ទាប់ឡើងអស់ជាច្រើនថ្ងៃ។ 

បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះវិញបន្តិចនៅកម្ពស់១០,៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១៣ម៉ែត្រ។ 

ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ត្រឹម ១០,១០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕ដោយ​៖តារា​


ចែករំលែក៖