ព័ត៌មានទាន់ហេតុការណ៍៖

មិនត្រូវ​ពិសារ​គ្រឿងស្រវឹង​ ឬប្រេីប្រាស់គ្រឿងញៀន​ពេលលោក​អ្នក​កំពុង​បើកបរ​យានយន្ត​! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ មិនត្រូវ​ពិសារ​គ្រឿងស្រវឹង​ ឬប្រេីប្រាស់គ្រឿងញៀន​ពេលលោក​អ្នក​កំពុង​បើកបរ​យានយន្ត​! ខណៈ​ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែកក្កដាម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៧នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់) និងមិនគោរពសិទ្ឋិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)៕ដោយ​៖តារា​


ចែករំលែក៖