ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់សង្ស័យមានវិបត្តិ ផ្លូវចិត្តបើកម៉ូតូមកឈប់លើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួនបន្សល់ទុកម៉ូតូនិងសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖  ស្រ្ដីវ័យជាង៣០ឆ្នាំ ម្នាក់បានបើកម៉ូតូឡើងមកលើស្ពានជ្រោយចង្វា ឈប់ចតម៉ូតូចោល បានតោងបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួនលិចបាត់ បន្សល់ទុកម៉ូតូនិងទូរស័ព្ទដៃមួយគ្រឿងព្រមទាំងទាំងសម្ភារៈមួយចំនួនក្នុងកែបម៉ូតូ។

ហេតុការណ៍នេះដែលបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ០៩ និង២០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះសឿន គឹមលាង  អាយុប្រមាណជាង៣០ឆ្នាំ។ ជិះម៉ូតូម៉ាក zoomer x ពណ៌ខ្មៅពាក់ផ្លាលលេខភ្នំពេញ 1GC- 0761 ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្ដីខាងលើ បានបើកម៉ូតូធ្វើដំណើរឡើងពីរង្វង់មូលតាព្រហ្ម បើកឡើកស្ពានជ្រោយចង្វា ក្នុងទិសដៅពីកើតទៅលិច ខណៈធ្វើដំណើរជិតដល់

កណ្តាលស្ពាន ក៏បានឈប់ម៉ូតូហើយតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង។ 

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីស្ត្រីរូបនេះលោតទឹកសម្លាប់ខ្លួនបាត់ដោយបន្សល់ទុក្ខតែម៉ូតូមួយគ្រឿងនិងកាបូបនៅក្នុងកែបម៉ូតូដែលមានទូរសព្ទព្រមទាំងឯកសារមួយចំនួន។ ភ្លាមៗនោះសមត្ដកិច្ចមូលដ្ឋានក៏បានចុះទៅយកម៉ូតូនិងសម្ភារៈដែលបានបន្សល់ទុកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា និងស្រាវជ្រាវរកបងប្អូនជនរងគ្រោះឲ្យមកទទួល។ 

ពាក់ព័ន្ធនឹងការធ្វើអត្តឃាតនេះផងដែរ ដោយគេដាក់ការសង្ស័យថាស្ត្រីរូបនោះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានជាគិតខ្លីជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនទាំងព្រឹកបែបនេះ៕ជ្រោយពេជ្រ


ចែករំលែក៖