ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី រោគសញ្ញានៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យ!

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។

យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

រោគសញ្ញា៖

   – ក្តៅខ្លួនខ្លាំង

   – ឈឺក្បាល

   – ឈឺខ្លួន និងសាច់ដុំ

   – ក្អួតចង្អោរ

   – ស្នាមអុចក្រហមលើស្បែក

«ចំពោះអ្នកជំងឺដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាមនេះនៅក្នុងឈាមអ្នកជំងឺ។»

ដោយ ៖ សិលា

 


ចែករំលែក៖