ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះនៅចំណុចរោងចក្រស្បែកជើងយុីង ដុងស៊ូ ផ្លូវលេខបេតុង សង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ÷នៅវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចរោងចក្រស្បែកជើងយុីង ដុងស៊ូ ផ្លូវលេខបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរោងស្តុបសំរាមអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

នៅវេលាម៉ោង០២និង៣០នាទី ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១២ គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០៨ ឡានស្មើ ៤៨ម៉ែត្រគូប និងរថយន្តជំនួយ ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាសទឹកអស់០១ឡានស្មើ៦ម៉ែត្រគូប៕


ចែករំលែក៖