ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តធន់ធំ។
ហេតុការណ៍នេះបានកេីតកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជិះម៉ូតូ HONDA Dream ពាក់ផ្លាកលេខ ភ្នំពេញ 1LM-7024 ជិះឌុបគ្នាក្នុងល្បឿនលឿននិងវ៉ាជែងជ្រុលបុកជាមួយរថយន្ដធន់ធំសណ្ដោងរម៉កដឹកទំនិញ ពាក់ផ្លាកលេខ ភ្នំពេញ 3G-1550 ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនុងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច