ភ្នំពេញ៖ ប្រជាពលរដ្ឋចាប់បានជនសង្ស័យបានម្នាក់ ខណះពេលដែលកំពុងចូលលួចកាត់ខ្សែភ្លើងក្នុងឃ្លាំងមួយកន្លែងជិតនិងស្ពាន៧មករា រួចប្រគល់អោយសមត្ថកិច្ច ។
ហេតុការណ៍នេះដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចឃ្លាំងមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ជនសង្ស័យខាងលើបានធ្លាប់ធ្វើសម្មភាពចូលលួចកាត់ខ្សែភ្លើងចំនួន៣ដងមកហើយ ដោយបានយកខ្សែភ្លើងដែលបានកាត់រួចដុតក្នុងឃ្លាំងដើម្បីយកដែកស្ពាន់ទៅលក់។ រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ ក៏បានតាមដានជនសង្ស័យខាងលើបានធ្វើសម្មភាពម្ដងទៀតដែលកំពុងតែចូលទៅក្នុងឃ្លាំង លួចកាត់ខ្សែភ្លើង ក៏ត្រូវបានប្រជាពលរដ្ឋព័ន្ធចាប់បានតែម្ដង រួចយកមកការ៉ាសសាំង Sokmiex ចំណុចក្បែរស្ពាន៧មករា រួចធ្វើការទាក់ទងទៅសមត្ថកិច្ចអោយមកយក ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏យកជនសង្ស័យខាងលើ បញ្ជូលទៅប៉ុស្ដិ៍នគរបាលទឹកថ្លា ធ្វើការសួរនាំបន្ដចាត់ការតាមនិតិវីធីផ្លូវច្បាស់ ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច