ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិ ប្រាប់ពលរដ្ឋនៅខេត្តជាប់ព្រំដែនថៃ កុំមានភាពចលាចល 

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងនៅរំលងអធ្រាត្រនេះថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ថ្ងៃកន្លងមក កងកម្លាំងកម្ពុជាបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ និងរក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ។

ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃ មានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ លោកនាយឧត្តមសេនីយ៍ ប្រាប់ប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ដើម្បីជៀសវាងការបង្កភាពចលាចល ហើយត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។

រដ្ឋមន្ត្រីការពាររូបនេះ បានអះអាងបន្ថែមថា “កងកម្លាំងរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណាភាពទឹកដីកម្ពុជាយើង”។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ អំពាវនាវឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងកម្ពុជា៕

ដោយ៖តារា


ចែករំលែក៖