ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនដល់សាធារណជនជ្រាបថា ថ្មីៗនេះ មានគណនីហ្វេសប៊ុកក្លែងក្លាយមួយដែលគ្រប់គ្រងដោយជនខិលខូចថៃ បានបង្ហោះព័ត៌មានពាក់ព័ន្ធនឹងសភាពការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលការបង្ហោះព័ត៌មានទាំងនោះ សុទ្ធតែជាព័ត៌មានក្លែងក្លាយ បង្ហោះក្នុងគោលបំណង បំផ្លៃការពិត បំពុលសង្គម បំភាន់មតិសាធារណឲ្យមានការយល់ច្រឡំ។
នាយកដ្ឋានសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋមេត្ដាប្រុងប្រយ័ត្ន មុននឹងទទួលយក ចែករំលែកព័ត៌មានអ្វីមួយពាក់ព័ន្ធសង្រ្គាមព្រំដែនកម្ពុជា-ថៃ សូមតាមដានប្រភពព័ត៌មានអោយបានច្បាស់លាស់ជៀសវាងចាញ់ល្បិចជនខិលខូចទាំងនោះ។
ព័ត៌មានដែលអាចទុកចិត្ដបានគឺមានតែព័ព៌មានដែលផ្សព្វផ្សាយចេញពីទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធសារព័ព៌មានដែលអាចទុកចិត្តបានតែប៉ុណ្ណោះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច