ភ្នំពេញ៖ យុបជន២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង០៣និង១៣នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មិនពេលកេីតហេតុគេបានឃេីញជនរងគ្រោះ២នាក់ជិះម៉ូតូហុដាឌ្រីម ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលរខ៤ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលនឹងផ្លូវបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច