ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប បារាំងបានសាងសង់ជញ្ជាំងទប់ស្កាត់ជនភៀសខ្លួនចូលទៅអង់គ្លេស

ចែករំលែក៖

បច្ចុប្បន្នជនភៀសខ្លួនបានចូលដល់ តំបន់អឺរ៉ុបកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយក្នុងនោះមានជនភៀសខ្លួន ខ្លះបានលួចចូលតាមរថយន្តដឹកទំនិញទៅកាន់ប្រទេសអង់គ្លេស។ ទាំងនោះហើយបានជំរុញឲ្យបារាំងសាងសង់ជញ្ជាំងបេតុង ព័ទ្ធការពារកំពង់ផែ ក្រុងកាឡេ មានកម្ពស់ ដល់ទៅ៤ម៉ែត្រ និងប្រវែងមួយគីឡូម៉ែត្រ ជំនួសរបាំងលួស។

ការសាងសង់ខាងលើរបស់បារាំងត្រូវបានភាគីអង់គ្លេសជាអ្នកផ្តល់ហិរញ្ញប្បទាន សម្រាប់សាងសង់ក្នុងតម្លៃទឹកប្រាក់ជាង ២លាន៧សែនអឺរ៉ូត្រូវបានផ្តួចផ្តើមសាង សង់ឡើងក្នុងកម្មវត្ថុចម្បងតែមួយគត់គឺ ដើម្បីទប់ស្កាត់កុំជនអន្តោប្រវេសន៍អាចជ្រៀតចូលដល់កំពង់ផែកាឡេបាន។ កំពង់ ផែកាឡេដែលជាច្រកដ៏សំខាន់សម្រាប់ឆ្លងទៅប្រទេសអង់គ្លេស។

ជាញឹកញយក្រុមជនភៀសខ្លួនទាំង ហ្វូងៗដែលរង់ចាំតែឱកាសបាននាំគ្នាវាយឆ្មក់ចូលតំបន់កំពង់ផែ ដោយស្ទាក់រថយន្ត កាមីញ៉ុង រថយន្តដឹកទំនិញ ដើម្បីឡើងពួនជិះឆ្លងដោយខុសច្បាប់ទៅកាន់ប្រទេស អង់គ្លេស។

អគ្កនាយកកំពង់ផែកាឡេដែលទាម ទារសំណង់ជញ្ជាំងការពារតាំងពីយូរមកហើយនោះសង្ឃឹមថា នៅពេលជញ្ជាំងសង់ រួចជនភៀសខ្លួនពិតជាមិនអាចរត់ឡើងឆ្លងទៅលើផ្លូវចាំតោងឡើងេថយន្តបានទៀតទេនៅពេលយប់ ព្រោះនៅលើជញ្ជាំងនោះ មានការពារបន្ថែមដោយមែកឈើ ដើមឈើ ឬធុងហ្កាស៕ ម៉ែវ សាធី

 

hqdefault


ចែករំលែក៖