ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការក្រសួងការពារ ជាតិជំនួសមុខឲ្យសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួង ការពារជាតិបានពាំនាំការផ្តាំផ្ញើសាកសួរ សុខទុក្ខនាយទាហាន បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា និងយោធិនមានជំងឺដែល កំពុងសម្រាកព្យាបាលឲ្យឆាប់ជាសះ ស្បើយវិលត្រឡប់ទៅកាន់លំនៅឋាន កង ឯកភាពជួបជុំគ្រួសារបានដាក់បិណ្ឌជា ទំនៀមទម្លាប់ប្រពៃណីជាតិយើងដែលមាន តាំងពីបុរាណកាលមក ។ ក្នុងនោះគ្រូពេទ្យ ត្រូវមើលថែអ្នកជំងឺឲ្យដូចជាញាតិសន្តាន របស់ខ្លួន និងអនុវត្តតាមពាក្យស្លោកមួយ ឃ្លាពោលថា “គ្រូពេទ្យជាមាតាដ៏ស្លូតបូត របស់អ្នកជំងឺ” ទើបមានការចូលចិត្តពីប្រជា ពលរដ្ឋធ្វើឲ្យមន្ទីរពេទ្យកាន់តែមានកេរ្តិ៍ ឈ្មោះលេចត្រដែត មានសេវាកម្មព្យាបាល ជំងឺកើនឡើងជាប្រភពចំណូលសម្រាប់ ទ្រទ្រង់ជីវភាពរស់នៅ និងកែលម្អហេដ្ឋា រចនាសម្ព័ន្ធឲ្យកាន់តែស្រស់បំព្រងគួបផ្សំ នឹងជំនួយពីមិត្តភក្តិបរទេស ។
នេះជាប្រសាសន៍លើកឡើងរបស់ លោក នាយឧត្តមសេនីយ៍ មឹុង សំផន ក្នុងពិធីសំណេះសំណាលសាកសួរសុខ ទុក្ខបុគ្គលិក យោធិនមានជំងឺក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិនៅ មន្ទីរពេទ្យព្រះកេតុមាលាកាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ ។
លោក នាយឧត្តមសេនីយ៍បន្តទៀត ថា ក្រោមនយោបាយឈ្នះ=ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសង្គមមានការអភិវឌ្ឍលើគ្រប់វិស័យ ។ បច្ចុប្បន្ននេះសង្គ្រាមត្រូវបានបញ្ចប់ជា
ស្ថាពរ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវបានក្លាយជាប្រធានបទថ្មីមួយទៀតមានការកើនឡើងគួរឲ្យកត់សម្គាល់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ អាយុជីវិត និងក្លាយជាជនពិការដោយសារការធ្វេសប្រហែសក្នុងការបញ្ជាយានយន្តការសេពគ្រឿងស្រវឹង គ្រឿងញៀនធ្វើឲ្យមនុស្ស ភ្លេចភ្លាំងស្មារតីជាប្រភពនាំឲ្យកើតគ្រោះ ភ័យអន្តរាយឆ្ពោះទៅរកក្តីវិនាសទាំងភ្នែកស្រស់ ។ នេះជាសោកនាដកម្មថ្មីមួយទៀតសម្រាប់យុគសម័យនេះ ។ យើងគួរចងចាំសុភាសិតមួយឃ្លាពោលថា “ប្រហែសបាត់ ប្រយ័ត្នគង់” ។
ក្នុងនោះដែរលោក នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយទាហាន បុគ្គលិក មន្ទីរពេទ្យទាំងអស់ចូលរួមចុះឈ្មោះបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាដើម្បីឲ្យរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសាន្តនិងអភិវឌ្ឍលើគ្រប់
វិស័យ ។
លោក ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ និង ជានាយកមន្ទីរពេទ្យព្រះកេតុមាលាបាន ស្វាគមន៍ចំពោះវត្តមានថ្នាក់ដឹកនាំក្រសួង ការពារជាតិ និងប្រតិភូអមដំណើរជានិច្ច កាលតែងតែយកចិត្តទុកដាក់ចុះសាកសួរ សុខទុក្ខក្នុងឱកាសបុណ្យប្រពៃណីជាតិធ្វើ ឲ្យនាយទាហាន បុគ្គលិកមន្ទីរពេទ្យយើង ខ្ញុំមានក្តីរីករាយចំពោះវត្តមានរបស់លោក នាយឧត្តមសេនីយ៍ជាអាណាព្យាបាល កងយោធពលខេមរ ភូមិន្ទ ព្រមទាំងផ្តល់
ឱវាទល្អៗជូនបុគ្គលិក និងយោធិនមានជំងឺក្នុងមួយឆ្នាំយ៉ាងតិច ២ដងផងដែរ ។
បន្ទាប់មកគណៈអធិបតីក៏បានប្រគល់ ឃីត និងថវិកា៣ម៉ឺនរៀលដល់អ្នកជំងឺម្នាក់ ក្នុងចំណោមយោធិនមានជំងឺ៣២០នាក់ និងផ្តល់ ជូនគ្រួសារបុគ្គលិកពេទ្យជួបការលំបាក៩នាក់ ក្នុងម្នាក់ៗថវិកាចំនួន៥ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ត្រីខ១០កំប៉ុង និង ទស្សនាម៉ាសីុនព្យាបាលបេះដូងដ៏ទំនើបរបស់មន្ទីរពេទ្យក៏ដូចជាចុះសាកសួរសុខទុក្ខដល់គ្រែអ្នកជំងឺ ព្រមទាំងពិនិត្យអគារមន្ទីរពេទ្យជាអំណោយរបស់កងទ័ពប្រជាជនវៀតណាមទើបសាងសង់ក្នុងគម្រោង៦ជាន់ និងត្រូវបញ្ចប់ក្នុងអំឡុងឆ្នាំ២០១៧ខាងមុខផងដែរ ៕សុខដុម