ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងម្នាក់លង់ទឹកស្លាប់ ខណៈពុកម្តាយ យកទៅផ្ញើជាមួយជីតា

ចែករំលែក៖

 

ខេត្តពោធិ៍សាត់ ៖ កុមារា អាយុ១ឆ្នាំ ៣ខែម្នាក់បានលង់ទឹកស្រះខាងក្រោយផ្ទះជីតាស្លាប់ ខណៈ ឪពុកម្ដាយរបស់កុមារារងគ្រោះ ជាប់រវល់ហើយបានយកផ្ញើជាមួយជីតា(ឪពុក) ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចស្រះទឹកក្រោយឈៀងខាងលិច ក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចប្រាប់ថា កុមារារងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក អីត អាយុ ១ឆ្នាំ ៣ខែ រស់នៅក្នុងបន្ទុក ឪពុកឈ្មោះ សួន ធា និងម្ដាយឈ្មោះ សាត អៀច បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើបន្តថា តាមការបកស្រាយ ពីឪពុកម្ដាយកុមារារងគ្រោះ បាននិយាយឲ្យដឹងថា នៅពេលពួកគាត់ជាប់រវល់ ឆ្លៀតយកកូនទៅផ្ញើនឹងឪពុករបស់ខ្លួន ដែលត្រូវជាជីតាកុមារា ហើយទំនងគាត់(ឪពុក) បានភ្លេចភ្នែកបន្តិច ចៅដើរទៅត្រង់ចំណុចកើតហេតុ ក៏រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ប៉ុន្តែភ្លាមៗនោះពុំមានអ្នកណាដឹងនោះទេ ដោយរត់រកចៅមិនឃើញ ទើបមានការសង្ស័យធ្លាក់ចូលស្រះទឹក ក៏នាំគ្នាចុះរាវរក ទើបប្រទះឃើញតែម្ដង ។

ប្រភពដដែលបន្តទៀតថា ក្រោយសមត្ថកិច្ចបាន ព័ត៌មាននេះភ្លាម បានចាត់ចែងកម្លាំងចុះមកពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែពុំឃើញមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបបានប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី ៕ បឹុម ពិន

img-20160923-wa0000


ចែករំលែក៖