ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ បានដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងដីចំការកៅស៊ូ មានម្ចាស់ឈ្មោះ ថា ស្ថិតក្នុងភូមិកាម្មាំង ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ។ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋ បានរាយការណ៍ទៅនគរបាលស្រុកបកែវ រួចកម្លាំងបានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ ។
លោក ជួប វណ្ណារក្ស បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម កុសល ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកាគ្លិ ឃុំសើង ស្រុកបកែវ ខេត្តរតនគិរី ។
លោកថា ជនរងគ្រោះកន្លងមក នៅពេលផឹកស្រាស្រវឹងម្តងៗ តែងតែរត់ទៅរកកន្លែងចងក ប៉ុន្តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ពេល តែលើកនេះទៅដូចបំណងហើយ ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួចមក សពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធឦសាន