ព័ត៌មានទាន់ហេតុការណ៍៖

អតិថិជនក្រុមហ៊ុន Yahoo ៥០០លាននាក់ រងការប៉ះពាល់ដោយការលួចព័ត៌មានសម្ងាត់

ចែករំលែក៖

ក្រុមហ៊ុន Yahoo ទើបតែបានប្រកាសឲ្យដឹងថា អតិថិជនរបស់ខ្លួនប្រមាណ៥០០លាននាក់បានទទួលរងផលប៉ះពាល់ ដោយសារតែការចូលលួចពីក្រុមចារកម្ម ។ នេះជាការបែកធ្លាយពីការលួចព័ត៌មានសម្ងាត់ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ។

ប្រភពបានផ្សព្វផ្សាយមុននេះបន្តិច បានឲ្យដឹងថា ក្រុមចោរលួចទាំងនោះបានលួចព័ត៌មានអតិថិជនក្រុមហ៊ុន Yahoo មានដូចជា ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល ព្រមទាំងលក្ខណ សំណួរ ចម្លើយពីបញ្ហាសន្តិសុខ ដែលក្រុមហ៊ុនបានកំណត់ផងដែរ ។

បណ្តាញព័ត៌មាន The breach បានផ្សព្វផ្សាយថា ប៉ុន្តែទោះបីយ៉ាងណា ក្រុមចោរលួចទាំងនោះ មិនអាចលួចបានព័ត៌មានស្តីអំពីទិន្នន័យកាតឥណទានណាមួយឡើយ ។ ប្រភពបញ្ជាក់ទៀតថា ក្រុមចោរលួចទាំងនេះ គឺមានការជួយទំនុកបម្រុងដោយរដ្ឋ ។

កាលពីខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុន Yahoo បានលក់ទៅឲ្យទូរគមនាគមន៍អាមេរិក ក្រុមហ៊ុនយក្ស Verizon ក្នុងតម្លៃ ៤.៨ពាន់លានដុល្លារ ។

ក្រុម FBI អាមេរិក បានបញ្ជាក់ថា ខ្លួនបាននិងកំពុងស្រាវជ្រាវក្រុមចោរចូលលួចទិន្នន័យក្រុមហ៊ុន Yahoo ខាងលើនេះ ៕ ថាច់ យ៉ាត

 

eight_col_063_493360981


ចែករំលែក៖