ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសជនជួយកងទ័ពជួរមុខ និងជនភៀសឹក ជាង១ពាន់លានរៀល និងជាង៣៧ម៉ឺនដុល្លារព្រមទាំងសម្ភារៈជាច្រើនមុខទៀត

ចែករំលែក៖

ភ្នំពេញ៖ ‎រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជនរយៈពេល១សប្ដាហ័នេះ បានថវិកាជាង១ពាន់លានរៀល និងដុល្លារជាង៣៧ម៉ឺនដុល្លារអាមេរិក រួមជាមួយសម្ភារៈ មានគ្រឿឧបភោគ បរិភោគ  និងគ្រឿងបរិក្ខា ជាច្រើនមុខទៀត  នៅថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥ ។

     ក្រោយពីមានការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ កងទ័ពជូរក្រោយត្រូវតែជួយវីរៈកងទ័ពជួរមុខ តាមរយៈថវិកា និងសម្ភារៈ តាមលទ្ធភាពរួចមក មានរយៈពេល មួយសប្ដាហ៏មកបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភាសសឹកដែលរងផលប៉ះពាល់  បានបង្ហាញឱ្យឃើញថា ទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើងបាន យ៉ាងល្អប្រពៃ ។ 

      លោកស្រី​ ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន​ឱ្យដឹងថា៖ គិត​ត្រឹម​ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួលបានប្រាក់រៀលចំនួនជាង១.១៦៥.៩២៩ .៦៨៩​ រៀល និងប្រាក់ដុល្លារ ចំនួន៣៧១.១៦៧,០០​ ដុល្លារ​អាមេរិកក្នុងនោះមានទាំងគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀតនេះជាខឿនការពារជាតិប្រជាជន ។លោកស្រីនូវបានសូម​គោរព​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យដឹងទៀតថា៖បងប្អូន​សប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​ បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារៈនិងថវិកាតាមរយះQR Code។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអគុណ ដល់ទឹកចិត្តដ៏ថ្លៃថ្លានេះរបស់ប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជា ច្រើនក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកើតមានការឈ្លានពានទឹកដីពីកងទ័ពថៃបងប្អូនខ្មែរគ្រប់ស្រទាប់ វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ។ ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទព័ជួរមុខភ្លាមៗតាមដែលអាចធ្វើបាន។

     សូមបញ្ជាក់ថា៖ អ្វីដែលបងប្អូនប្រជាពលរដ្ឋសប្បុរសជននានា មន្ត្រីរាជការ ជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះដោយការជឿទុក្ខចិត្យនិងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតីហ៊ុនម៉ា ណែតជានាយករដ្ឋមន្ត្រីជាអគ្គមេបញ្ជាការជាន់ខ្ពស់ក្នុងការដឹកនាំគ្រប់សមរភូមិទាំងផ្លូវច្បាប់,ការទូតនិងយោធាដើម្បីការពារទឹកដីពីកងទ័ពថៃឈ្លានពានប្រកបដោយជោគជ័យ៕. ដោយ សំរិត


ចែករំលែក៖