ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះហាងតែចិនមួយកន្លែងនៅបុរីអូគីដេជ្រោយចង្វារយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖ ហាងតែនិងភោជនីយដ្ឋានចិនមួយកន្លែងស្ថិតនៅក្នុងបុរីអូគីដេក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងហុយខ្មួល ខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើល ដល់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៥និង៥០នាទីព្រឹក ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២៥។

 

តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះហាងតែចិនខាងលើ ផ្សែងហុយខ្មួល ខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយពន្លត់និងទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍។ 

នៅក្នុងហេតុការណ៍នោះដែរគេឃើញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។  ទាក់ទិននឹងការកើតមានអគ្គីភ័យនេះភ្លាមៗគេពុំទាន់ដឹងពីមូលហេតុឡើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖