ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍ខ្មែរនៅកូរ៉េជិត២ពាន់នាក់ ជួបជុំថ្លែអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិក ទទួលពានរង្វាន់សន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ ជិត២.០០០នាក់ បានប្រមូលផ្តុំគ្នាសម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃយល់ព្រមទៅតុលារការអន្តរជាតិ។

សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ក៏បានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព ព្រមទាំងស្នើឱ្យសហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិ បន្តជួយឃ្លាំមើល បទឈប់បាញ់រវាង កម្ពុជា-ថៃ។

សហគមន៍ខ្មែរក៏បានថ្លែងការអរគុណដល់វីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយក្នុងបុព្វហេតុការបារជាតិមានតុភូមិបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ បន្តរួបរួមសាមគ្គី ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យបានទ្វេដង ដើម្បីកម្ពុជាខ្លាំង ដើម្បីកម្ពុជាឯករាជ្យ៕

ដោយ ៖ សិលា


ចែករំលែក៖