ព័ត៌មានទាន់ហេតុការណ៍៖

ករណីគប់គ្រាប់បែកនៅខណ្ឌចំការមន ក្រសួងមហាផ្ទៃធ្វើសន្និសីទបង្ហាញមុខ៨នាក់ មានជនជាតិវៀតណាម៣នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើសន្និសីទកាសែតកាលពីព្រឹក ម៉ោង៩ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញមុខក្រុមជនបង្ក ដែលធ្វើសកម្មភាពគប់គ្រាប់បែកតាមផ្លូវសាធារណៈ ក្នុងខណ្ឌចំការមននាពេលកន្លងមក ។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមចំណុចផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញមានករណីគប់គ្រាប់បែកបណ្តាលឲ្យខូចខាតរថយន្ត និងរងរបួសមនុស្ស ព្រមទាំងបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់កងកម្លាំងមានសមត្ថកិច្ច ដែលមានភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងសង្គម ។

បន្ទាប់ពីការស្រាវជ្រាវជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានធ្វើសន្និសីទពាក់ព័ន្ធករណីគប់គ្រាប់បែក ដើម្បីឲ្យសាធារណជនបានជ្រាប់ក្រុមជនសង្ស័យមានគ្នា៨នាក់ ក្នុងនោះមានស្រី៣នាក់ផងដែរ ។

ក្នុងសន្និសីទបានបញ្ជាក់ថា ជនសង្ស័យ១ ឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់គប់គ្រាប់បែក) ។

២ ឈ្មោះ សុខ គីមលី ភេទស្រី អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ (មេក្លោង) ។

៣ ឈ្មោះ ប៊ុន ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (ជាជនដៃដល់) ។

៤ ឈ្មោះ នី ស័របុិញ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់) ។

៥ ឈ្មោះ ចាំង ធីវ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម (សមគំនិត) ។

៦ ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម (សមគំនិត) ។

៧ ឈ្មោះ នូ សំបាន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (សមគំនិត) និង

៨ ឈ្មោះ ប៊ូ សុភាព ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ (សមគំនិត) ៕ ស រស្មី

 

 

554

222

 

de
dwe

[fbvideo link=”https://www.facebook.com/lo.chhour.5/videos/1811159535832354/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖