ភ្នំពេញៈ នាវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥បុរសម្នាក់បើកម៉ូតូ មួយគ្រឿងបើកមិនប្រយ័ត្នរអិលដួលដោយសារប្រេងនៅលេីស្ពានស្ទឹងមានជ័យ ស្លាប់បាត់បង់ជីវិត បណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ៧មានជ័យ រាជធានីភ្នំពេញ ។
សពបុរសម្នាក់ឈ្មោះ លឹម មករា ភេទប្រុស អាយុប្រហែល៤០ឆ្នាំជាង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ឃ្លីក ស្លាកលេខ ភ្នំពេញ 1LR-5839 បានបើកឡើងលើស្ពានបើកមិនប្រយ័ត្នស្រាប់តែរអិលដួលដោយសារប្រេងនៅលេីស្ពានស្ទឹងមានជ័យ ស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ចូនទៅមុន្ទីពេទ្យផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទៅរក្សាទុកដើម្បីរងចាំក្រុមគ្រួសារមកទទួល។
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច