ភ្នំពេញ៖រថយន្តតូយ៉ូតាព្រុសបេីកបត់ខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកកៀរនិងរថយន្ត ម៉ាស្តាCX5 រងការខូចខាត ភាគីទាំងពីរនិយាយយកត្រូវរៀងៗខ្លួន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៦ខែសីហាឆ្នាំ២០២៥ជិះរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះសីហនុកែងផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ ស្ត្រីម្នាក់បានបេីករថយន្តម៉ាក ម៉ាស្តាCX5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF 7233 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុ ក៍ស្រាប់តែបុរសម្នាក់បានបេីករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2CB 2793 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមទិសដៅពីត្បូងទៅជើង ហើយបត់ស្តាំឡេីងទៅផ្លូវព្រះសីហនុ ក៏ជ្រុលទៅបុកកៀរនិងរថយន្តម៉ាសស្តា បណ្ដាលឲ្យរងការខូចថ្នាំទ្វារមុខក្រោយចំហៀងខាងស្ដាំ ។
ចំនែករថយន្តតូយ៉ូតាព្រុសរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់ភាគីណានោះទេ ។
ករណីនេះផងដែរ ភាគភាគីទាំងពីរទាំងសង្ខាងក៏បាននិយាយលេីកហេតុផលរៀងៗខ្លួន ហើយខាងរថយន្តម៉ាសស្តាទាមទារសំណង១៥០០ដុល្លារ តែខាងរថយន្តតូយ៉ូតាព្រុសសុំស្មេីរគ្នា ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកឲ្យភាគីទាំងពីរសម្របសម្រួលគ្នាបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច