ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកកម្មករ កម្មការិនីរោងចក្រមួយគ្រឿងគេចម៉ូតូ រេចង្កូតធ្លាក់ចូលត្រពាំងទឹករបួធ្ងន់ម្នាក់នឹងស្រាលជាច្រើននាក់

ចែករំលែក៖

កំពង់ស្ពឺ:រថយន្ដដឹកកម្មករ កម្មការិនីរោងចក្រមួយគ្រឿងគេចម៉ូតូ រេចង្កូតធ្លាក់ចូលត្រពាំងទឹកជាប់ខាងជើងផ្លូវលំបណ្តាលឲ្យរបួសធ្ងន់ម្នាក់នឹងស្រាលជាច្រើននាក់

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦:៤០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

ភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

រថយន្ដខាងលើម៉ាក HYUNDAY PORTER ពាក់ផ្លាកលេខកំពង់ឆ្នាំង 2A 0970 បើកបរដោយឈ្មោះ ម៉ី គឹមហួ អាយុ ៣២ឆ្នាំ រស់នៅភូមិសុក្រំ ឃុំអូសារាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់សមត្ថកិច្ចនគរបាល បានអោយដឹងថា រថយន្ត ដឹកកម្មករ បានធ្វេីដំណេីរចេញពីភូ មិសុក្រុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតា កែវ ដេីម្បី ដឹកកម្មករ មកធ្វើ ការ នៅរោងចក្រ តារ៉ាល់ ស្ថិតនៅភូមិ

ត្រពាំងមាន ឃុំស្មំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលមកដល់ចំណុចរថយន្ដបានគេចម៉ូតូមួយគ្រឿង បណ្ដាលអោយរថយន្ដរេចង្កូត ធ្លាក់ចូលត្រពាំងទឹក ដោយនៅក្នុង រថយន្ត មានផ្ទុកកម្មកររោងចក្រសរុបចំនួន ៣៨នាក់ ក្នុងនោះមានបុរស ១៣នាក់ ។

ក្នុងហេតុការណ៍ នោះដែរបណ្ដាលរងរបួសធ្ងន់កម្មករ១នាក់ កម្មករផ្សេងទៀត (របួសស្រាល) ឈ្មោះ ណេង វណ្ណៈ ភេទប្រុស អា យុ១៨ឆ្នាំ រស់នៅភូមិសុក្រុំ ឃុំអូសា រាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ បានបញ្ជូនទៅ ព្យាបាល របួ ស នៅ ពេទ្យឯកជនក្បែរកន្លែងកើតហេតុ រីឯ អ្នកផេ្សងទៀត បានវិលត្រឡប់ទៅផ្ទះវិញ ដោយបានការសម្របសម្រួ លការងារ ជាមួយរដ្ឋបាល រោងចក្រ ពីអាជ្ញាធរ មូលដ្ឋាន ។

ចំពោះអ្នកបើកបររថយន្ថសមត្ថកិច្ចបានហៅមកសាកសួរនៅ អធិការដ្ឋាននគរបាល ស្រុក គងពិសី ដេីម្បី ទទួលខុសត្រូវ លេីករណីដឹកជញ្ជូនកម្មករក្នុងនាមជាអ្នកទទួលសេវាដឹកជញ្ជូន ៕ជ្រោយពេជ្រ


ចែករំលែក៖