ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក Honda PCX បុករថយន្ត កុងតឺន័របណ្ដាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុខណៈជិះម៉ូតូ មួយគ្រឿងម៉ាក Honda PCX បុករថយន្ត កុងតឺន័រពេញទំហឹងហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ វេងស្រេង សង្កាត់ ចោមចៅ ទី២ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ វេលា ម៉ោង ១៖២៥នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃ ទី ១០ ខែសីហា ឆ្នាំ ២០២៥។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ Honda PCX ពាក់ផ្លាកលេខភ្នំពេញ 1IC-4530 ក្នុងទិសដៅ ពីកេីតទៅលិច បុករថយន្ត កុងតឺន័រ មិនចាំផ្លាកលេខ មួយគ្រឿងពីក្រោយ កំពុងចតនៅលេីផ្លូវបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ហេីយអ្នកបេីករថយន្ត កុងតឺន័រ បានបេីករថយន្តចេញទៅបាត់ស្រមោល បន្សល់ទុក អ្នកស្លាប់នៅកន្លែងកេីតហេតុ ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍ សែនជ័យ ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។ដោយះជីណា


ចែករំលែក៖